New V.ROHTO


ថ្នាំបន្តក់ភ្នែក V ROHTO

នាពេលបច្ចុប្បន្ននេះ មានថ្នាំបន្តក់ភ្នែកជាច្រើនទៀត យើងខ្ញុំនឹងលើកឡើងតែថ្នាំបន្តក់ភ្នែក New V.Rohto និង New V.Rohto Cool តែប៉ុណ្ណោះ ។
                 
Rohto គឺ​ជា​ឪសថ​ស្ថាន​ឯក​ទេស​ខាង​ផ្គត់​ផ្គង់​ផលិត​ផល​ចម្រុះ​រួម​មាន​ផលិត​ផល​ថែ​រក្សា​សម្រស់ សុខភាព និង ព្យាបាល ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​អូសាកា ប្រទេស​ជប៉ុន។ Rohto ត្រូវ​បាន​រក​ឃើញ​ដោយ​លោក យ៉ាស៊ុតាមិ យ៉ាមាដា​ក្នុង​ឆ្នាំ ១៨៩៩។ Rohto ទទួល​បាន​សិទ្ធ​លក់​និក្ខិត្តសញ្ញា (Trademark)ពី​ក្រុម​ហ៊ុន Mentholatum ក្នុង​ឆ្នាំ ១៩៧៥ និង ចាប់​ផ្តើម​លក់​ផលិត​ផល Mentholatum រួម​មាន​ក្រមួន​លាប​ស្បែក និង ក្រែម​បបូរ​មាត់​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​ចំណូល​យ៉ាង​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៦ឆ្នាំ​ដំបូង​ប៉ុណ្ណោះ។ ការិយាល័យ​កណ្តាល​នៃ​ក្រុម​ហ៊ុន Rohto មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​ការិយាល័យ​ធំ​ជាង​គេ​បង្អស់។ អ្នកក៏អាចរកការិយាល័យបន្ទាប់របស់ Rohto បាននៅប្រទេស អង់គ្លេស អូស្ត្រាលីកាណាដា ចិន ហុងកុន ឥណ្ឌា ម៉ិចស៊ិចកូ អាហ្វ្រិកខាងត្បូង តៃវ៉ាន់ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ និង បង់ក្លាដេស។ August von Rothmund ជាភាសាជប៉ុនត្រូវបានគេហៅថា アウグスト・フォン・ロートムント (Augusuto-fon-Rōtomunto)

ថ្នាំបន្តក់ New V.Rohto  ធម្មតា

សមាសធាតុផ្សំ៖ ក្នុង ១០០ ម.ល មាន
·         Panthenol………………………………………………………………………. 0.100%
·         Vitamin B6…………………………….………………………………………. 0.050%
·         Potassium L-Aspartate…………………………………………………………. 1.000%
·         Dipotassium Glycyrrhizinate……….……………………………………………. 0.100%
·         Chlorpheniramine Maleate………………………………………………………. 0.010%
·         Sodium Chondroitin Sulfat………………………………………………………. 0.100%
·         Tetrahydrozoline Hydrochloride…………………………………………………. 0.010%
គុណភាពព្យាបាល៖ ឱសថនេះប្រើសំញរាប់ព្យាបាលៈ
-        រោយភ្នែក (Eye Strain)
-        មានឈាមក្នុងសន្ធានភ្នែក (Conjunctival Congestion)
-        ភ្នែកត្រូវកាំរស្មី UV ឬពន្លឺផ្សេងទៀត
-        ព្រិលភ្នែក (Blurred Vision)
-        រមាស់ភ្នែក (Eye Itching)
-        រលាសត្របកភ្នែក (Blepharitis)
-        សម្រាប់ការពារជម្ងឺបណ្ដាលមកពីទឹក និងធូលី ចូលភ្នែក
-        ភាពមិនប្រក្រតីដែលបណ្ដាលមកពីការពាក់កញ្ចក់ការពារភ្នែក (Contact Lenses)
-        ផ្ដល់សំណើមដល់ភ្នែក (Eye Moisturization)
កម្រិត និងរបៀបប្រើប្រាស់៖
បន្តក់ ២ ទៅ ៣ តំណក់ប្រើ ៥ ទៅ ៦ ដង ក្នុង១ថ្ងៃ
ហាមប្រើ៖ ឱសថដែលហួសកំណត់ប្រើប្រាស់
ការប្រុងប្រយ័ត្ន៖
v  មុនប្រើឱសងនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសងការីចំពោះជម្ងឺៈ
-        ឈឺភ្នែកធ្ងន់ធ្ងរ
-        អ្នកមានប្រវត្តិអាល្លែកហ្ស៊ីបង្កដោយសារធាតុផ្សំណាមួយនៃឱសងនេះ
-        ទឹកដក់ក្នុងភ្នែក (Glaucoma)
-        ការព្យាបាលដោយឱសងជាបន្តបន្ទាប់
v  ជៀសវាងការប្រើលើសកម្រិត ឬមិនគ្រប់កម្រិតឱសថនេះ
-        ចំពោះក្មេងត្រូវប្រើក្រោមការត្រួតពិនិត្យរបស់មនុស្សធំ
-        ជៀសវាងកុំឲ្យចុងដបប៉ះភ្នែក ព្រោះអាចបណ្ដាលឲ្យឆ្លងជម្ងឺផ្សេងទៀត
-        ចំពោះអ្នកពាក់ Contact Lenses មុនប្រើឱសថនេះត្រូវដោះ Contact Lenses ចេញសិន
-        ឱសថនេះប្រើសម្រាប់តែបន្តក់ភ្នែកតែប៉ុណ្ណោះ
-        នៅពេលប្រើឱសថនេះ មានកើតឡើងនូវរោគសញ្ញា ឬប្រតិកម្មដូចជា៖ រមាស់ ហើម ឬប៉ោង ។ល។ ត្រូវបញ្ឈប់ការប្រើ ហើយទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី
-        ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ក្រោយពេលប្រើឱសថនេះសភាពជម្ងឺមិនបានធូរស្បើយ (ឧទាហរណ៍ ព្រិលភ្នែក មើលមិនច្បាស់)
-        ជៀសវាងយកឱសថដែលនៅសល់ទៅប្រើលើអ្នកជម្ងឺផ្សេងទៀត
-        សូមដាក់មាត់ដបបន្តក់ ឲ្យឆ្ងាយល្មមពីត្របកភ្នែក នៅពេលបន្តក់ថ្នាំ
ការរក្សាទុក៖
-        បិទគម្របឲ្យជិត ទុកនៅកន្លែងត្រជាក់ កុំឲ្យត្រូវកម្ដៅពន្លឺថ្ងៃ និងទុកឲ្យផុតពីដៃក្មេង
-        ជៀសវាងការដាក់ឱសថនេះ ទៅក្នុងប្រអប់ផ្សេង
-        នៅពេលមានកករចុងដប ត្រូវជូតសម្អាតមុននឹងយកមកប្រើ
ព័ត៌មានផ្សេងៗ៖
លេខបញ្ជិការឱសថៈ CAMR2 6049IP-09
ផលិតដោយROHTO PHARMACEUTICAL Co., Ltd
                    ROHTO PHARMACEUTICAL (VIETNAM) Co., Ltd
នាំចូល និងចែកចាយដោយៈ ROTHO-MENTHOLATUM (CAMBODIA) CO., LTD (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ ៤)
ក្រោមការអនុញ្ញាតច្បាប់ៈ ROHTO PHARMACEUTICAL Co., Ltd ទីក្រុងអូសាកា (OSAKA) ប្រទេសជប៉ុន

 ថ្នាំបន្តក់ New V.Rohto Cool 

ឯកសារយោង (Reference)
ü  Ultraviolet (UV) is an electromagnetic radiation with a wavelength from 10 nm to 400 nm, shorter than that of visible light but longer than X-rays. UV radiation is present in sunlight constituting about 10% of the total light output of the Sun.

Comments

Popular posts from this blog

គោលបំណងនៃការបង្កើត Blogger ឈ្មោះ "Drugs" ឬ "ថ្នាំ"